ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

អប់រំ និងកីឡា
អភិបាលខេត្តកំពង់ចាម ជំរុញឲ្យ មន្ទីរអប់រំយុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុក បង្កើនសកម្មភាពកីឡាឲ្យបានផុសផុល ដើម្បីសុខភាព
(កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងរដ្ឋបាលក្រុង ស្រុក ត្រូវបង្កើនសកម្មភាពកីឡាឲ្យបានផុសផុល និងការហាត់ប្រាណដើម្បីថែរក្សាសុខភាព ។


អប់រំ និងកីឡា
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថាវិស័យកីឡាពិតជាដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់ សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថាវិស័យកីឡាពិតជាដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់ សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណ ភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ។ ការថ្លែងដូច្នេះស្ថិតនៅក្នុងឱកាស ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាមហាជន ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្នាក់ខេត្តឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណកីឡាដ្ឋានបាល់ទះសាលាខេត្តកំពង់ចាម។


សកម្មភាពមន្ទីរព័ត៌មាន
យុវសិស្ស វិទ្យាល័យ សម្ដេច ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម រួមគ្នាសម្ដែងរឿងខ្លីអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ
យុវសិស្ស វិទ្យាល័យ សម្ដេច ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម៖ ការចែកចាយព័ត៌មានក្លែងក្លាយ ធ្វើអោយប៉ះពាល់ដល់អ្នកជុំវិញខ្លួន និងសង្គមជាតិ


សកម្មភាពមន្ទីរព័ត៌មាន
យុវតី ស៊ុន សុគន្ធបុត្តា សិស្សវិទ្យាល័យពាមជីកង ចែករំលែកបទពិសោធជួបប្រទះព័ត៌មានក្លែងក្លាយ ដល់យុវជនដទៃទៀត!
យុវតី ស៊ុន សុគន្ធបុត្តា សិស្សវិទ្យាល័យពាមជីកង ចែករំលែកបទពិសោធជួបប្រទះព័ត៌មានក្លែងក្លាយ ដល់យុវជនដទៃទៀត!


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦
ព្យុះទី៩ ឈ្មោះ បាវី(Bavi)T2609 ដែលបានវិវត្តទៅជាព្យុះសង្ឃរា នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។


សកម្មភាពមន្ទីរព័ត៌មាន
មន្ទីរព័ត៌មានខេត្តកំពង់ចាម បន្ដយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ នៅស្រុកកងមាស
(កំពង់ចាម) មន្ទីរព័ត៌មានខេត្តកំពង់ចាម បន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មានក្នុងមូលដ្ឋាន។


សន្តិសុខសង្គម
អភិបាលរងខេត្តកំពង់ចាម ជម្រុញឱ្យម្ចាស់អាជីវកម្មក្នុងស្រុកស្រីសន្ធរ ចូលរួមទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(កំពង់ចាម) លោក សា ស៊ីថា អភិបាលរង និងតំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាលើកទី២ ជាមួយម្ចាស់ទីតាំងអាជីវកម្មនានានៅក្នុងមូលដ្ឋានស្រុកស្រីសន្ធរ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំថ្នាក់ដឹកនាំទីចាត់ការរដ្ឋបាល និងការិយាល័យទាំង៥ ក្រោមវត្តមានលោក ជា សីលា នាយករដ្ឋបាលសាលាខេត្តកំពង់ចាម
នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករដ្ឋបាល បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃទីចាត់ការរដ្ឋបាល ដែលបានខិតខំបំពេញការងារទៅតាមតួនាទីភារកិច្ចបានល្អគួរជាទីមោទនៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្កូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។


សកម្មភាពមន្ទីរព័ត៌មាន
អ្នកបង្កើតមាតិកា ប្ដេជ្ញាចិត្តទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ (Fake News)!
ចំណាប់អារម្មណ៍របស់យុវជន សៅ ទិត្យថនុសក្ត័ អ្នកបង្កើត Content និងជាម្ចាស់ «ផេកកំពង់ចាម Review» ជុំវិញយុទ្ធនាការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ (Fake News)!


សកម្មភាពមន្ទីរព័ត៌មាន
ភ្នាក់ងារសារព័ត៌មានខេត្តកំពង់ចាម ចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃព័ត៌មានមិនពិត នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន
លោក ម៉ៅ ឧត្តមមុន្នី អ្នកសារព័ត៌មានមួយរូប បានបង្ហាញចំណាប់អារម្មណ៍ អំពីការទប់ស្កាត់ និងការបង្ការការរីករាលដាលនៃព័ត៌មានមិនពិត នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន!


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកំពង់ចាម ជួបប្រជុំជាលើកទី២ ជាមួយម្ចាស់អាជីវកម្មក្នុងស្រុកកងមាស ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
កំពង់ចាម៖ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក សា ស៊ីថា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាលើកទី២ ជាមួយម្ចាស់ទីតាំងអាជីវកម្មនានា នៅក្នុងមូលដ្ឋានស្រុកកងមាស។


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី
សេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៥ និងបើកវគ្គឆ្នាំ ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល
(រាជធានីភ្នំពេញ) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

