
អភិបាលខេត្តកំពង់ចាម ជំរុញឲ្យ មន្ទីរអប់រំយុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុក បង្កើនសកម្មភាពកីឡាឲ្យបានផុសផុល ដើម្បីសុខភាព
(កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងរដ្ឋបាលក្រុង ស្រុក ត្រូវបង្កើនសកម្មភាពកីឡាឲ្យបានផុសផុល និងការហាត់ប្រាណដើម្បីថែរក្សាសុខភាព ។











