
អភិបាលរងខេត្តកំពង់ចាម អញ្ជើញចូលរួមអបអរសាទរទិវាអក្ខរកម្មជាតិ អន្តរជាតិ ៨កញ្ញា លើកទី២៦ នៅវិទ្យាល័យ ន.រណឬទ្ធិ-គុន្ធបុប្ផា ស្រុកព្រៃឈរ
ដើម្បីបង្កើនការយល់ដឹងអោយបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារសំខាន់នៃកម្មវិធីអក្ខរកម្ម និងការអប់រំក្រៅប្រពន្ធ័ សំដៅលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងវការចាប់យកឱកាសការងារ និងលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរ នៅវិទ្យាល័យ ន.រណឬទ្ធិ-គុន្ធបុប្ផា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើ្ញចូលរួមអបអរសាទរទិវាអក្ខរកម្មជាតិ អន្តរជាតិ ៨ កញ្ញា លើកទី២៦ ដោយមានការ អញ្ជើញចូលរួមពីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។










