
អាជ្ញាធរខេត្តកំពង់ចាម ជួបប្រជុំជាលើកទី២ ជាមួយម្ចាស់អាជីវកម្មក្នុងស្រុកកងមាស ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
កំពង់ចាម៖ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក សា ស៊ីថា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាលើកទី២ ជាមួយម្ចាស់ទីតាំងអាជីវកម្មនានា នៅក្នុងមូលដ្ឋានស្រុកកងមាស។







