
កិច្ចប្រជុំថ្នាក់ដឹកនាំទីចាត់ការរដ្ឋបាល និងការិយាល័យទាំង៥ ក្រោមវត្តមានលោក ជា សីលា នាយករដ្ឋបាលសាលាខេត្តកំពង់ចាម
នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករដ្ឋបាល បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃទីចាត់ការរដ្ឋបាល ដែលបានខិតខំបំពេញការងារទៅតាមតួនាទីភារកិច្ចបានល្អគួរជាទីមោទនៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្កូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។







