
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថាវិស័យកីឡាពិតជាដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់ សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថាវិស័យកីឡាពិតជាដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់ សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណ ភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ។ ការថ្លែងដូច្នេះស្ថិតនៅក្នុងឱកាស ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាមហាជន ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្នាក់ខេត្តឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណកីឡាដ្ឋានបាល់ទះសាលាខេត្តកំពង់ចាម។











