
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ អញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ ព្រមទាំងរង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួន ៣រូប
ដើម្បីជាការលើកទឹកចិត្ត និងសម្រាលបន្ទុកថ្លៃការសិក្សាបន្ត សិស្សជ័យលាភីនិទ្ទេស A ទាំង ៣រូប ទទួលបានអំណោយឧបត្ថម្ភរួមមាន៖ ព្រះតេជគុណ សៅរ៍ សុជាតិ ព្រះចៅអធិការវត្តកែវឧត្តម (វត្តកណ្តាល) ឧបត្ថម្ភថវិកាចំនួន ៤០ម៉ឺនរៀល ក្នុងម្នាក់ៗ, លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនរៀល ក្នុងម្នាក់ៗ (សរុបសិស្សម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ៩០ម៉ឺនរៀល)។ សិស្សជ័យលាភី ព្រមទាំងអាណាព្យាបាលដែលបានចូលរួម ៖ បានសម្តែងនូវក្តីរំភើប រីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ព្រះចៅអធិការវត្តកែវឧត្តម និងលោកអភិបាលស្រុកភ្នំក្រវាញ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់តម្លៃដល់ការសិក្សាអប់រំរបស់យុវជននៅមូលដ្ឋាន។











