News from the Provinces
AllBanteay meanchey provincial dept. of informationBattambang provincial dept. of informationKampong chhnang provincial dept. of informationKampong speu provincial dept. of informationKampot provincial dept. of informationKandal provincial dept. of informationKoh kong provincial dept. of informationMondulkiri provincial dept. of informationOddar meanchey provincial dept. of informationPailin provincial dept. of informationPhnom penh municipal dept. of informationPreah sihanouk provincial dept. of informationPreah vihear provincial dept. of informationPrey veng provincial dept. of informationPursat provincial dept. of informationRatanakiri provincial dept. of informationSiem reap provincial dept. of informationStung treng provincial dept. of information

News
រាជរដ្ឋាភិបាលកម្ពុជាពង្រីកវិសាលភាពនៃគ្របដណ្តប់ដោយប្រព័ន្ធគាំពារសង្គមដល់ពលរដ្ឋជិត ៥០ភាគរយនៅទូទាំងប្រទេស គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦នេះ
រាជរដ្ឋាភិបាលកម្ពុជាពង្រីកវិសាលភាពនៃគ្របដណ្តប់ដោយប្រព័ន្ធគាំពារសង្គមដល់ពលរដ្ឋជិត ៥០ភាគរយនៅទូទាំងប្រទេស គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៦នេះ


News
ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញចូលរួមក្នុងវេទិកាអមក្វាងចូវ (Guangzhou Sub-forum) ក្រោមក្របខ័ណ្ឌវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក
ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញចូលរួមក្នុងវេទិកាអមក្វាងចូវ (Guangzhou Sub-forum) ក្រោមក្របខ័ណ្ឌវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក


Tourism
លេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន ៦ នាខែកញ្ញានេះ
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារលេខាធិការ រួមជាមួយតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។


Leadership activities
ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យស្ថានភាពកម្ពស់ទឹកហក់ឡើងដល់កម្រិតដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯ
កឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពទឹកនៅអាងតាម៉ុក និងស្ពានទួលប្រាសាទ ដែលស្ថិតនៅឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។


Authority activities
ពិធីបើកសិក្ខាសាលាស្តីពី «ការគ្រប់គ្រង និងថែរក្សាបណ្ណសារ» នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ២០២៦នេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង តំណាង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការគ្រប់គ្រង និងថែរក្សាបណ្ណសារ» នៅសាលប្រជុំតូចសាលាខេត្តស្ទឹងត្រែង។


Social security
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចាប់ផ្ដើមអនុវត្តការចែកពាក្យដល់សិស្ស និសិ្សត យុវជន ដែលមានបំណង និងស្ម័គ្រចិត្ត ចង់ចូលបម្រើការងារកងរាជអាវុធហត្ថ
(ប៉ៃលិន) ៖ ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក តេង គៀក មេបញ្ជាការរង ទទួលការងារកសាងកម្លាំង បានដឹកនាំក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ចាប់ផ្ដើមអនុវត្តការចែកពាក្យដល់សិស្ស និសិ្សត យុវជន ដែលមានបំណង និងស្ម័គ្រចិត្ត ចង់ចូលបម្រើការងារនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយចាប់ផ្ដើមចែកពាក្យពីថ្ងៃទី៣ដល់ថ្ងៃទី១២ និងទទួលពាក្យចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ដែលការចែកពាក្យដោយឥតគិតប្រាក់។


Development
មន្ត្រីជំនាញខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីតាមដានវឌ្ឍនៈភាពការងារ
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈឿន ឈិន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ សម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Video Zoom) ដើម្បីតាមដាន និងវាយតម្លៃលើវឌ្ឍនៈភាពការងាររបស់បណ្តាអគ្គនាយកដ្ឋាន និងមន្ទីរជំនាញរាជធានី-ខេត្ត។


Report
បទយកការណ៍ ស្តីពី ការលើកកម្ពស់គុណភាពសេវាសុខាភិបាលមូលដ្ឋាន ប្រកបដោយសមធម៌ និងភាពកក់ក្តៅ នៅមណ្ឌលសុខភាពអូរច្រា ខេត្តប៉ៃលិន
មណ្ឌលសុខភាពអូរច្រា ដែលមានទីតាំងស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជារៀងរាល់ថ្ងៃ មណ្ឌលសុខភាពទទួលបានប្រជាពលរដ្ឋមកទទួលសេវាជាមធ្យមពី ៣០ ទៅ ៤០នាក់ ដោយក្នុងនោះថ្ងៃចន្ទ អង្គារ និងព្រហស្បតិ៍ ជាថ្ងៃដែលមានចំនួនអ្នកមកទទួលសេវាកុះករជាងគេ។ ផ្នែកដែលមមាញឹកខ្លាំង រួមមាន ការពិគ្រោះជំងឺក្រៅ ចាក់វ៉ាក់សាំង និងការពិនិត្យផ្ទៃពោះ។


Arts and culture
មន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំវិស័យព្រះពុទ្ធសាសនា ស្ដីពី «ការរៃអង្គាស និងការនិមន្តបិណ្ឌបាតតាមទីកន្លែងសាធារណៈ និងតាមផ្សារនានា»
(ប៉ៃលិន)៖ រសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ុង ប៊ុននាថ ប្រធានមន្ទីរស្ដីទីនៃមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំវិស័យព្រះពុទ្ធសាសនា ស្ដីពី «ការរៃអង្គាស និងការនិមន្តបិណ្ឌបាតតាមទីកន្លែងសាធារណៈ និងតាមផ្សារនានា» នៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណទាំងពីរគណៈ និងមន្ត្រីសង្ឃ អនុគណក្រុង ស្រុក ព្រមទាំងមន្ត្រី នៃមន្ទីរធម្មការ និងសសនាជាអង្គ/នាក់។


Health
ផឹកភេសជ្ជៈធម្មជាតិផ្សំពីការ៉ុត ខ្ញី និងក្រូចឆ្មារ នៅពេលព្រឹកទទួលបានអត្ថប្រយោជន៍ជាច្រើន
សុភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា នៅពេលព្រឹកផឹកភេសជ្ជៈធម្មជាតិដែលផ្សំពីការ៉ុត ខ្ញី និងក្រូចឆ្មារ ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖


Development
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ អត្ថប្រយោជន៍ និងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក ដួង អ៉ីម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ អត្ថប្រយោជន៍ និងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាពលោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន និងជាប្រធានលេខាធិការដ្ឋាន។


Social security
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធ video conferene
(ប៉ៃលិន)៖ ក្រោមការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក តេង គៀក មេបញ្ជាការរង ទទួលបន្ទុកការងារកសាងកម្លាំង បានដឹកនាំមន្ត្រីក្រោមឱវាទសរុបចំនួន ៥រូប មានប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យបុគ្គលិក និងនាយការិយាល័យចំណុះ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធ (Video Conference) ក្រោមអធិបតីភាព លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។


Leadership activities
រដ្ឋបាលខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំពង្រឹងគុណភាពវិស័យព័ត៌មាន និងការបំភ្លឺទាន់ហេតុការណ៍របស់ក្រុមការងារប្រតិកម្មរហ័ស
រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំការងារព័ត៌មាន និងប្រតិកម្មរហ័ស ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ លើកកម្ពស់គុណភាពវិស័យព័ត៌មាន និងឆ្លើយតបបំភ្លឺទាន់ពេលវេលាចំពោះព័ត៌មានមិនពិត ក្រោមអធិបតីភាព លោក ម៉េត មាសភក្តី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សខេត្ត។

