Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterNewsPdi activity

Leadership activities
(វិដេអូ) ឯកឧត្តម វូ ហាក់ ជំរុញអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការធ្វើវេទិកាសាធារណៈ និង ពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ
ឯកឧត្តម វូ ហាក់ ជំរុញអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការធ្វើវេទិកាសាធារណៈ និង ពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ


Leadership activities
(វិដេអូ)អបអរសាទរ ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យថ្មី នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស
អបអរសាទរ ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យថ្មី នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស


Leadership activities
(វិដេអូ) ឯកឧត្តម វូ ហាក់ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន
ឯកឧត្តម វូ ហាក់ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន


Leadership activities
(វិដេអូ)ប្រជាពលរដ្ឋ ៩៨គ្រួសារ អាស្រ័យផលលើដីចំណីអូរ និងព្រែក ក្នុងឃុំឫស្សីស្រុក លើកជាមតិយោបល់ជូនអាជ្ញាធរខេត្តកំពង់ចាម
ប្រជាពលរដ្ឋ ៩៨គ្រួសារ អាស្រ័យផលលើដីចំណីអូរ និងព្រែក ក្នុងឃុំឫស្សីស្រុក លើកជាមតិយោបល់ជូនអាជ្ញាធរខេត្តកំពង់ចាម


Authority activities
វេទិកាសម្ព័ន្ធសង្គមស៊ីវិលជំរុញឱ្យអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំចូលរួមកសាងសង្គមឌីជីថលនិងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
កំពង់ចាម៖ លោក ប៉ៃ សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានវេទិកាសម្ព័ន្ធសង្គមស៊ីវិល បាន បានជំរុញឱ្យអង្គការសង្គមស៊ីវិលយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តពង្រឹងសមត្ថភាពផ្នែកឌីជីថល ដើម្បីឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីបរិវត្តកម្មឌីជីថលនិងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមឌីជីថល ក៏ដូចជាចូលរួមទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមសហគមន៍។


Pdi activity
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា បន្តរួមគ្នាសហការផ្សព្វផ្សាយពីសមិទ្ធិផល និងការអភិវឌ្ឍក្នុងខេត្តកំពង់ចាម
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តកំពង់ចាម បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរជូនដល់អ្នកបង្កើតមាតិកា (Content Creator) និងអ្នកសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ចាម។


Leadership activities
លោកស្រីអភិបាលរងខេត្តបានផ្តល់អនុសាសន៍ចំនួន៣ចំណុចដល់ក្រុមការងារក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាមបានផ្តល់យកទៅអនុវត្តបន្ត
នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តបានផ្តល់អនុសាសន៍ចំនួន៣ចំណុចដល់ក្រុមការងារយកទៅអនុវត្តបន្តនៅក្នុងភូមិសាស្រ្តរបស់ខ្លួន។


Leadership activities
អបអរសាទរ ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យថ្មី នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស
(កំពង់ចាម) ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យថ្មី នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស កសាងដោយ លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង និងកូនចៅ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ។


Leadership activities
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសំណុំរឿង ៣ករណី នៅស្រុកស្រីសន្ធរ
កំពង់ចាម៖ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក ស្រី សុភក្ត្រ និងលោក សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណុំរឿងចំនួន ៣ករណី ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម។


Authority activities
កូនត្រីចម្រុះទម្ងន់ជាង ២០០គីឡូក្រាម ត្រូវបានជំនាញជលផលចាក់លែង ទៅក្នុងបឹងធម្មជាតិវិញ
កូនត្រីចម្រុះទម្ងន់ ២០៣គីឡូក្រាម ត្រូវបានជំនាញជលផល ចាក់លែងទៅក្នុងបឹងធម្មជាតិវិញ និងបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ ជាច្រើន នៅក្នុងសកម្មភាពខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់ អាជ្ញាធរឃុំព្រែកបាក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកបាក់ និងសហគមន៍នេសាទគ្រួសារ ៣ឃុំ ចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។


Announcements
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦
យោងតាមព្រឹត្តិបត្រព័ត៌មាន ស្ដីពី ស្ថានភាពធាតុអាកាសបានបង្ហាញថា ព្យុះទី២៤ ឈ្មោះ ក្រវាន់ (Krovanh) T2624 និងព្យុះទី១៨ ឈ្មោះ សូដេល (Saudel) T2618 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើតំបន់ឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។


Authority activities
ប្រជាពលរដ្ឋ ៩៨គ្រួសារ អាស្រ័យផលលើដីចំណីអូរ និងព្រែក ក្នុងឃុំឫស្សីស្រុក លើកជាមតិយោបល់ជូនអាជ្ញាធរខេត្តកំពង់ចាម
(កំពង់ចាម)៖ ក្នុង វេទិកាសាធារណៈ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៦ ប្រជាពលរដ្ឋចំនួន ៩៨គ្រួសារ ដែលកំពុងអាស្រ័យផល និងរស់នៅលើដីចំណីអូរ ព្រែក និង ទន្លេខ្ពប សរុប ១០៣ក្បាលដី ស្ថិតក្នុង ឃុំ ឫស្សីស្រុក ស្រុកស្រីសន្ធរបានលើកឡើងនូវមតិយោបល់ និងសំណូមពរជូនដល់អាជ្ញាធរខេត្តកំពង់ចាម ដែល ដឹកនាំដោយឯកឧត្តម សា ស៊ីថារ អភិបាលរងខេត្ត ។


Leadership activities
(វិដេអូ) វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់
វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់

