សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ប្រតិភូចូលរួមរំលែកទុក្ខដល់គេហដ្ឋានជាមួយគ្រួសារសព លោកវរសេនីយ៍ត្រី អ៉ឹម វាសនា ខេត្តស្ទឹងត្រែង
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ប្រតិភូ ចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ បច័្ចយមួយចំនួន ជូនគ្រួសារសពវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែន កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដោយឯកឧត្តម សុខ ឡុង នាយក នាយកដ្ឋានសុខភាព និងក្រុមប្រតិបត្តិសាខាខេត្តស្ទឹងត្រែង ចូលរួមរំលែកទុក្ខដល់គេហដ្ឋាន លោកវរសេនីយ៍ត្រី អ៉ឹម វាសនា នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
Stung treng provincial dept. of information Read More