
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពពាក់កណ្ដាលអាណត្តិ នៃផែនការអភិវឌ្ឍន៍ ៥ឆ្នាំ (២០២៥-២០២៩)
(ខេត្តស្ទឹងត្រែង)៖ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំក្រុមការងារបូកសរុបរបាយការណ៍វឌ្ឍនភាពពាក់កណ្ដាលអាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសជាច្រើនរូប។











