លោក ឆាយ គឹមម៉ុង ចុះបើកផ្តល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ក្នុងស្រុកបាកាន

លោក ឆាយ គឹមម៉ុង ចុះបើកផ្តល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ក្នុងស្រុកបាកាន

ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ស.ក) ស្រុកបាកាន បានអញ្ជើញចុះបើកផ្តល់ថវិកាបេឡាមរណសង្គ្រោះ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយផ្ទាល់ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។ គ្រួសារសពអតីតយុទ្ធជនដែលទទួលបានថវិកានាឱកាសនេះ រួមមាន៖ គ្រួសារសព លោក សាមិត្ត ទ្រី រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន, គ្រួសារសព លោកស្រី យិត ទៀងលេង រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ដោយក្នុងគ្រួសារសពនីមួយៗ ទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន ៤,០០០,០០០ រៀល។ លោក ឆាយ គឹមម៉ុង បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ លោកអភិបាលស្រុក ក៏បានគូសបញ្ជាក់ថា ថវិកាបេឡាមរណសង្គ្រោះនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងសមាគមអតីតយុទ្ធជន ដើម្បីជួយសម្រាលបន្ទុក និងដោះស្រាយជីវភាពគ្រួសារសព ឆ្លើយតបទៅនឹងគុណបំណាច់របស់អតីតយុទ្ធជនដែលបានលះបង់ដើម្បីជាតិមាតុភូមិនាពេលកន្លងមក៕

Related News

លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន អញ្ជើញដឹកនាំសម្របសម្រួល និងដោះស្រាយវិវាទព្រំប្រទល់ដីធ្លីក្រៅប្រព័ន្ធតុលាការ ១ករណី ជូនប្រជាពលរដ្ឋដោយសន្តិវិធី
Authority activities
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន អញ្ជើញដឹកនាំសម្របសម្រួល និងដោះស្រាយវិវាទព្រំប្រទល់ដីធ្លីក្រៅប្រព័ន្ធតុលាការ ១ករណី ជូនប្រជាពលរដ្ឋដោយសន្តិវិធី
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន បានអញ្ជើញដឹកនាំសម្របសម្រួល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ១ករណី ដែលពាក់ព័ន្ធនឹងបញ្ហាព្រំប្រទល់ដីធ្លី ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ។ នៅក្នុងជំនួបសម្របសម្រួលនេះ ដោយមានការសម្រសម្រួលយ៉ាងយកចិត្តទុកដាក់ និងផ្អែកលើទឡ្ហីករណ៍សមស្របពីសំណាក់លោកអភិបាលស្រុក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ជាលទ្ធផល ភាគីទាំងសងខាងបានយល់ព្រម និងឯកភាពទទួលយកដំណោះស្រាយដោយក្តីសប្បាយរីករាយ ព្រមទាំងបានបញ្ចប់វិវាទជាមួយគ្នាតាមយន្តការអហិង្សា និងសន្តិវិធី។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការសម្រួល និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា ជួយកាត់បន្ថយការចំណាយពេលវេលា ថវិកា និងជាពិសេសគឺការរក្សាបាននូវកត្តិយស សាមគ្គីភាព និងភាពសុខសាន្តក្នុងសហគមន៍ផងដែរ៕
Pursat provincial dept. of information
Pursat provincial dept. of information
Read More
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ អញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ ព្រមទាំងរង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួន ៣រូប
Authority activities
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ អញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ ព្រមទាំងរង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួន ៣រូប
ដើម្បីជាការលើកទឹកចិត្ត និងសម្រាលបន្ទុកថ្លៃការសិក្សាបន្ត សិស្សជ័យលាភីនិទ្ទេស A ទាំង ៣រូប ទទួលបានអំណោយឧបត្ថម្ភរួមមាន៖ ព្រះតេជគុណ សៅរ៍ សុជាតិ ព្រះចៅអធិការវត្តកែវឧត្តម (វត្តកណ្តាល) ឧបត្ថម្ភថវិកាចំនួន ៤០ម៉ឺនរៀល ក្នុងម្នាក់ៗ, លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ ឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនរៀល ក្នុងម្នាក់ៗ (សរុបសិស្សម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ៩០ម៉ឺនរៀល)។ សិស្សជ័យលាភី ព្រមទាំងអាណាព្យាបាលដែលបានចូលរួម ៖ បានសម្តែងនូវក្តីរំភើប រីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ព្រះចៅអធិការវត្តកែវឧត្តម និងលោកអភិបាលស្រុកភ្នំក្រវាញ ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់តម្លៃដល់ការសិក្សាអប់រំរបស់យុវជននៅមូលដ្ឋាន។
Pursat provincial dept. of information
Pursat provincial dept. of information
Read More
ក្រុមប្រឹក្សាស្រុកបាកាន បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ដើម្បីពិនិត្យ និងពិភាក្សាការងារអភិវឌ្ឍន៍មូលដ្ឋាន
Authority activities
ក្រុមប្រឹក្សាស្រុកបាកាន បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ដើម្បីពិនិត្យ និងពិភាក្សាការងារអភិវឌ្ឍន៍មូលដ្ឋាន
ក្រុមប្រឹក្សាស្រុកបាកាន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកបាកាន ក្រោមអធិបតីភាព លោក ខៀវ ចែ ប្រធានក្រុមប្រឹក្សាស្រុកបាកាន និងមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម សៅ ដារឿន សមាជិកាក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ថ្នាក់ដឹកនាំការិយាល័យ និងអង្គភាពពាក់ព័ន្ធជុំវិញស្រុកផងដែរ។
Pursat provincial dept. of information
Pursat provincial dept. of information
Read More
រដ្ឋបាលស្រុកវាលវែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
Authority activities
រដ្ឋបាលស្រុកវាលវែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
រដ្ឋបាលស្រុកវាលវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកវាលវែង នៅសាលប្រជុំសាលាស្រុកវាលវែង ក្រោមអធិបតីភាព លោក សូ សាហុង សមាជិកក្រុមប្រឹក្សាស្រុក តំណាង លោកព្រឹទ្ធាចារ្យ អួន យ៉ង់ ប្រធានក្រុមប្រឹក្សាស្រុកវាលវែង នាថ្ងៃទី៣ ខែ​កញ្ញា​ ឆ្នាំ២០២៦។
Pursat provincial dept. of information
Pursat provincial dept. of information
Read More
ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ដើម្បីពិនិត្យ និងពិភាក្សាលើការងារអភិវឌ្ឍន៍មូលដ្ឋាន
Authority activities
ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ដើម្បីពិនិត្យ និងពិភាក្សាលើការងារអភិវឌ្ឍន៍មូលដ្ឋាន
ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ នៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ ក្រោមអធិបតីភាពលោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុកភ្នំក្រវាញ និងលោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
Pursat provincial dept. of information
Pursat provincial dept. of information
Read More
រដ្ឋបាលស្រុកក្រគរ ថ្លែងអំណរគុណចំពោះការចូលរួមថែរក្សាសោភ័ណភាព និងបរិស្ថាននៅតាមបណ្តោយផ្លូវជាតិលេខ ៥៤
Authority activities
រដ្ឋបាលស្រុកក្រគរ ថ្លែងអំណរគុណចំពោះការចូលរួមថែរក្សាសោភ័ណភាព និងបរិស្ថាននៅតាមបណ្តោយផ្លូវជាតិលេខ ៥៤
ពោធិ៍សាត់៖ រដ្ឋបាលស្រុកក្រគរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធទាំងអស់ក្នុងការថែរក្សានិងកែលម្អសោភ័ណភាពបរិស្ថាននៅតាមបណ្តោយផ្លូវជាតិលេខ ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង។ សកម្មភាពដ៏មានតម្លៃនេះ មិនត្រឹមតែបង្ហាញពីស្មារតីម្ចាស់ការ និងការស្រលាញ់បរិស្ថានមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវផលប្រយោជន៍ដ៏សំខាន់ រួមមាន៖ ការលើកកម្ពស់សោភ័ណភាពជួយឱ្យបរិវេណតាមដងផ្លូវមានភាពបៃតង ស្អាត និងមានរបៀបរៀបរយគួរឱ្យចង់គយគន់, ការបង្កើតបរិស្ថានរស់នៅល្អប្រសើរកាត់បន្ថយការបំពុល និងសំណល់ផ្សេងៗ ដែលនាំឱ្យសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ, ធានាសុវត្ថិភាពចរាចរណ៍ការសម្អាត និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ជួយឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់។ រដ្ឋបាលស្រុកក្រគរ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ស្មារតីសហការ និងការស្រលាញ់បរិស្ថានមួយនេះ នឹងបន្តរក្សា ក៏ដូចជាផុសផុល រីករាលដាលកាន់តែខ្លាំងក្លាថែមទៀត ដើម្បីសហគមន៍យើងទាំងអស់គ្នា៕
Pursat provincial dept. of information
Pursat provincial dept. of information
Read More

Latest News

(វិដេអូ) ឯកឧត្តម វូ ហាក់ ជំរុញអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការធ្វើវេទិកាសាធារណៈ និង   ពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ
Leadership activities

(វិដេអូ) ឯកឧត្តម វូ ហាក់ ជំរុញអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការធ្វើវេទិកាសាធារណៈ និង   ពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ

ឯកឧត្តម វូ ហាក់ ជំរុញអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការធ្វើវេទិកាសាធារណៈ និង   ពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ

Kampong cham provincial dept. of information
Kampong cham provincial dept. of information
Read More
(វិដេអូ)អបអរសាទរ ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យថ្មី នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស
Leadership activities

(វិដេអូ)អបអរសាទរ ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យថ្មី នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស

អបអរសាទរ ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យថ្មី នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស

Kampong cham provincial dept. of information
Kampong cham provincial dept. of information
Read More
(វិដេអូ) ឯកឧត្តម វូ ហាក់ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន
Leadership activities

(វិដេអូ) ឯកឧត្តម វូ ហាក់ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន

ឯកឧត្តម វូ ហាក់ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន

Kampong cham provincial dept. of information
Kampong cham provincial dept. of information
Read More
(វិដេអូ)ប្រជាពលរដ្ឋ ៩៨គ្រួសារ អាស្រ័យផលលើដីចំណីអូរ និងព្រែក ក្នុងឃុំឫស្សីស្រុក លើកជាមតិយោបល់ជូនអាជ្ញាធរខេត្តកំពង់ចាម
Leadership activities

(វិដេអូ)ប្រជាពលរដ្ឋ ៩៨គ្រួសារ អាស្រ័យផលលើដីចំណីអូរ និងព្រែក ក្នុងឃុំឫស្សីស្រុក លើកជាមតិយោបល់ជូនអាជ្ញាធរខេត្តកំពង់ចាម

ប្រជាពលរដ្ឋ ៩៨គ្រួសារ អាស្រ័យផលលើដីចំណីអូរ និងព្រែក ក្នុងឃុំឫស្សីស្រុក លើកជាមតិយោបល់ជូនអាជ្ញាធរខេត្តកំពង់ចាម

Kampong cham provincial dept. of information
Kampong cham provincial dept. of information
Read More