
សមត្ថកិច្ចក្រុងព្រះសីហនុ ហាមឃាត់ដាច់ខាតការចតយានយន្ត និងការធ្វើអាជីវកម្មលើក្រានីតថ្មើរជើងនៅចំណោតរ៉ា
ការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសជូនដំណឹង និងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មលក់ដូរ ម្ចាស់គ្រឹះស្ថាន និងម្ចាស់ផ្ទះទាំងអស់ ដែលបានយកទ្រព្យសម្បត្តិសាធារណៈធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ដោយបានចតយានយន្តលើក្រានីតសម្រាប់ដើរថ្មើរជើង បង្កឲ្យមានភាពអាណាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់ និងខូចខាតទ្រព្យសម្បត្តិសាធារណៈ។











