
កម្លាំងចរាចរណ៍ខេត្តព្រះសីហនុចុះរឹតបន្តឹងការអនុវត្តច្បាប់ ផ្សព្វផ្សាយ និងអប់រំអ្នកបើកបរដើម្បីកាត់បន្ថយគ្រោះថ្នាក់
ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំ និងការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងការណែនាំជាប្រចាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះបេសកកម្មរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។











