
សមត្ថកិច្ចខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំងបនល្បែង/ឆបោកតាមអនឡាញ (Online Scams) ឃាត់ខ្លួនជនបរទេសនិងជនសង្ស័យសរុប ៣៧នាក់ ដកហូតទូរស័ព្ទជាង១១០គ្រឿង
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោមការណែនាំផ្ទាល់ពីឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យរដ្ឋបាលចំហលើទីតាំងផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។











