
កម្មវិធី ASPIRE-AT ខេត្តព្រះសីហនុ ចុះបណ្តុះបណ្តាលស្តីពីសុវត្ថិភាពបរិស្ថាន និងភាពធន់នឹងអាកាសធាតុ ដល់សហគមន៍កសិកម្មមាន់ស្រែស្ទឹងហាវ
ASPIRE-AT ខេត្តព្រះសីហនុ សហការជាមួយ លោក សុខ ពិសិដ្ឋ មន្ត្រីបង្គោលសុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ (Safeguard) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចុះអនុវត្តការបណ្តុះបណ្តាលស្តីពី «សុវត្ថិភាពបរិស្ថាន បរិយាបន្នសង្គម និងភាពធន់នឹងអាកាសធាតុ» ដល់សមាជិកសហគមន៍កសិកម្មមាន់ស្រែស្ទឹងហាវ ដែលប្រព្រឹត្តទៅនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។











