
អំណោយសប្បុរសជនជាង ២០០ឈុត ត្រូវបានប្រគល់ជូនដល់សិស្សានុសិស្សក្នុងស្រុកកំពង់សីលា ក្រោមអធិបតីភាពលោកអភិបាលរងស្រុក និងសមាគមន៍កាស៊ីណូ ខាយ សៀន
នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា តំណាងលោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានអញ្ជើញចូលរួមជាមួយសមាគមន៍កាស៊ីណូ ខាយ សៀន ប្រចាំខេត្តព្រះសីហនុ ដើម្បីនាំយកអំណោយដ៏ថ្លៃថ្លាជាសម្ភារៈសិក្សា ចំនួន ២០៤ឈុត ចែកជូនដល់សិស្សានុសិស្ស។











