
ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំរៀបចំក្រុមការងារ ចុះធ្វើបច្ចុប្បន្នភាពស្ថិតិអតីតយុទ្ធជន និងនិវត្តជននៅមូលដ្ឋាន
នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារសមាគម ស្តីពីការរៀបចំក្រុមការងារចុះធ្វើបច្ចុប្បន្នភាពស្ថិតិអតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន ដែលបានដាក់ពាក្យស្នើសុំការគាំពារ និងអត្ថប្រយោជន៍ផ្សេងៗ។











