
អភិបាលខេត្តបន្ទាយមានជ័យ៖ ការកែលម្អការផ្តល់សេវាសាធារណៈ គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះតម្រូវការ និងការរំពឹងទុករបស់ប្រជាពលរដ្ឋ
ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិ បាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងប្រសិទ្ធ ភាព គុណភាព តម្លាភាព និងគណ នេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាកាន់តែប្រសើរ ឆាប់រហ័ស ងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពួកគេ។











