
ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំពិនិត្យការងារគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យទាំង ១៧
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងាររបស់គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ ចំនួន ១៧ ក្រសួង ស្ថាប័ន ដើម្បីតាមដានវឌ្ឍនភាព និងការអនុវត្តការងាររបស់គណៈកម្មាធិការទាំងនេះ ក្នុងរយៈពេល ៦ខែ កន្លងមក។











