
អភិបាលខេត្តបន្ទាយមានជ័យ៖ បណ្ណាល័យមួយខ្នង គឺជាពន្លឺចំណេះដឹង និងក្តីសង្ឃឹមថ្មីសម្រាប់កុមារភៀសសឹកនៅភូមិរង់ចាំ
ក្នុងបរិបទដែលកុមារជាច្រើននៅតាមតំបន់ព្រំដែន កំពុងប្រឈមនឹងការខ្វះខាតឱកាសសិក្សាដោយសារផលប៉ះពាល់ពីស្ថានភាពសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា និងការផ្លាស់ទីលំនៅ ការផ្តល់អគារបណ្ណាល័យមួយខ្នងពីអង្គការ Good People International(GPI) សម្រាប់សិស្សានុសិស្សនៅភូមិរង់ចាំ បានក្លាយជាសញ្ញានៃក្តីសង្ឃឹមថ្មី និងជាការរួមចំណែកដ៏មានតម្លៃក្នុងការកសាងអនាគតកុមារកម្ពុជា។











