
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ណែនាំឱ្យអាវុធហត្ថក្រុងស្រុក ត្រូវក្ដោបព័ត៌មានក្នុងមូលដ្ឋានឱ្យបានច្បាស់លាស់ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសទាន់ពេលវេលា
ក្នុងឱកាសចុះត្រួតពិនិត្យការធ្វើបច្ចុប្បន្នភាពរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រី ក្រោមការណែនាំ និងចង្អុលបង្ហាញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានណែនាំដល់មេបញ្ជាការ និងកងកម្លាំងអាវុធហត្ថក្រុងស្រុក ត្រូវតែក្ដោបព័ត៌មានក្នុងមូលដ្ឋានឱ្យច្បាស់លាស់ ដើម្បីបង្រ្កាបបទល្មើសផ្សេងៗ និងទប់ស្កាត់បានទាន់ពេលវេលា សំខាន់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងគ្រឿងញៀន។











