
អាជ្ញាធរ និងមន្ត្រីជំនាញ អំពាវនាវឱ្យប្រជាពលរដ្ឋក្នុងឃុំសែនសុខ ចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានដីរបស់ខ្លួន មុនចេញបណ្ណកម្មសិទ្ធិ
ឯកសារនៃការវិនិច្ឆ័យស្ថិតក្នុងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ១២ ៩១២ ក្បាលដី ត្រូវបានបិទផ្សាយជាសារធារណៈរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបរិវេណវត្តប្រាសាទរតនៈត្រពាំងក្រសាំង ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ចូលរួមពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានអំពីទីតាំងដី ទំហំដី និងឈ្មោះម្ចាស់ដី មុននឹងឈានទៅចុះបញ្ជីក្បាលដី និងផ្តល់បណ្ណកម្មសិទ្ធិ។











