
ថ្នាក់ដឹកនាំខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយ អង្គការម៉ារីស៊ី ដើម្បីជំរុញលើការជួយគាំទ្រទៅដល់ស្ត្រី និងកុមារឱ្យជៀសផុតពីអំពើជួញដូរ និងរំលោភបំពាន
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយអង្គការម៉ារីស៊ី ដឹកនាំដោយ លោក ឌី នឿត នាយកប្រតិបត្តិអង្គការម៉ារីស៊ី ប្រចាំប្រទេសកម្ពុជា ដើម្បីបង្ហាញអំពីការស្វែងរកមតិគាំទ្រ និងកិច្ចសហការក្នុងការអនុវត្តគម្រោងគាំពារជនរងគ្រោះ ដើម្បីជួយគាំទ្រទៅដល់ស្ត្រី និងកុមារឱ្យជៀសផុតពីអំពើជួញដូរ និងរំលោភបំពានគ្រប់ទម្រង់។











