
ខេត្តព្រះវិហារ ទទួលបានអត្រាសិស្សប្រឡងជាប់ «បាក់ឌុប» រហូតដល់ ៨៨% ដោយមានសិស្សទទួលបាននិទ្ទេស A ចំនួន ០៤នាក់ ក្នុងសម័យប្រឡង ឆ្នាំ២០២៦
ខេត្តព្រះវិហារ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ មានបេក្ខជនប្រឡងជាប់ជាស្ថាពររហូតដល់ ១,៧០២នាក់ ស្រី ១,០៤០នាក់ ស្មើនិង ៨៨% នៃចំនួនបេក្ខជនដែលបានមកប្រឡងសរុប ១,៩៣៥នាក់ ស្រី ១,១៤៤នាក់។ ក្នុងនោះសិស្សនិទ្ទេស A មានចំនួន ០៤នាក់ (ស្រី ០៣នាក់) រួមមាន៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ចំនួន ០២នាក់ (ស្រី ០២នាក់) និងវិទ្យាល័យ ហ៊ុន សែន ភ្នំដែក ចំនួន ០១នាក់ ស្រី ០១នាក់) រួមនិងវិទ្យាល័យរវៀង ចំនួន ០១នាក់។











