
ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំគូលែនត្បូង ពិនិត្យដំណើរការធ្វើអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ!
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ លោកស្រី ហែម សុគុណពិសី ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំគូលែនត្បូង បានសហការជាមួយអាជ្ញាធរឃុំ កម្លាំងប៉ុស្តិ និង មន្ត្រីជំនាញអត្តសញ្ញាណកម្មនៃអធិការដ្ឋាននគបាលស្រុកគូលែន ខេត្តព្រះវិហារ ចុះពិនិត្យ និងតាមដានដំណើរការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។











