
ប្រតិភូ ស.ស.យ.ក. ខេត្តព្រះវិហារ ចូលរួមកម្មវិធីជួបជុំយុវជនត្រីភាគី កម្ពុជា-ឡាវ-វៀតណាម នៅខេត្តហ្សាឡាយ ដកស្រង់បទពិសោធន៍ និងបើកឱកាសពាណិជ្ជកម្មតំបន់ព្រំដែន!
កិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងយុវជន និងសហគ្រិនវ័យក្មេងនៃប្រទេសជិតខាងទាំងបី កម្ពុជា ឡាវ និងវៀតណាម កាន់តែត្រូវបានរឹតបន្តឹងយ៉ាងរឹងមាំបន្ថែមទៀត។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំយុវជនត្រីភាគី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ បើកឱកាសពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ព្រំដែនឱ្យកាន់តែមានភាពរីកចម្រើន។











