
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ចូលរួមពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោក អាន សារិទ្ធិ
នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោក អាន សារិទ្ធិ អតីតមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ។











