
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងមន្ទីរអប់រំ អញ្ជើញបើកលទ្ធផលប្រឡងបាក់ឌុប សម័យប្រឡង ២០២៥-២០២៦ នៅមណ្ឌលអនុវិទ្យាល័យពោធិ៍សាត់
ពោធិ៍សាត់៖ លោក ងួន ប៉ាសេង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកស្រោមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២០២៥-២០២៦ ជាផ្លូវការ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោក តាន់ សំបូរ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងពោធិ៍សាត់, លោក ម៉ក់ ពេញ ប្រធានការិយាល័យប្រឡង នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងលោកនាយកសាលាដែលជាប្រធានមណ្ឌលប្រឡងទាំង ៦ ក្នុងខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករ។ ដំណើរការបើកស្រោមលទ្ធផលប្រឡងបានប្រព្រឹត្តទៅដោយរលូន ផ្អែកលើគោលការណ៍ច្បាប់ ភាពត្រឹមត្រូវ និងតម្លាភាព ដើម្បីផ្ទៀងផ្ទាត់ និងប្រកាសជូនបេក្ខជនប្រឡងទាំងអស់បានជ្រាបជាសាធារណៈ។ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ក៏បានសម្តែងនូវការកោតសរសើរដល់គណៈកម្មការប្រឡងទាំងអស់ដែលបានខិតខំបំពេញភារកិច្ច និងបានជូនពរដល់បេក្ខជនទាំងអស់ឱ្យទទួលបានលទ្ធផលល្អប្រសើរដូចការបំណង៕











