
កិច្ចប្រជុំបូកសរុបលទ្ធផលការងារអប់រំប្រចាំឆ្នាំសិក្សា២០២៥-២០២៦ នៅអនុវិទ្យាល័យព្រះសីហនុក្រគរ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារអប់រំប្រចាំឆ្នាំសិក្សា២០២៥-២០២៦ នៅអនុវិទ្យាល័យព្រះសីហនុក្រគរ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្ដីទី ប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន តំណាងរដ្ឋបាលឃុំក្បាលត្រាច លោក លោកស្រីមេភូមិទាំងអស់ក្នុងឃុំក្បាលត្រាច លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ គណៈកម្មការថ្នាក់រៀន និងមាតាបិតាសិស្សទាំងអស់ ដើម្បីរួមគ្នាពិនិត្យមើលវឌ្ឍនភាព និងកំណត់ទិសដៅអភិវឌ្ឍន៍វិស័យអប់រំក្នុងមូលដ្ឋាន។ សមិទ្ធផល និងលទ្ធផលការងារសម្រេចបាននាពេលកន្លងមក គឺជាកម្លាំងចិត្តដ៏ធំធេង និងជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មរវាងអាជ្ញាធរដែនដី អាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់ក្នុងសាលារៀន ក្នុងការលើកកម្ពស់គុណភាពអប់រំជូនដល់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕











