
លោកស្រី លឹម សុផល្លី ចុះពិនិត្យ និងវាយតម្លៃប្រគល់-ទទួលដំណាក់កាលទី៣ លើការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
ពោធិ៍សាត់៖ លោកស្រី លឹម សុផល្លី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាគណៈកម្មការចុះពិនិត្យ និងវាយតម្លៃប្រគល់-ទទួលដំណាក់កាលទី៣ លើការងារសាងសង់អគារសិក្សា ទីចាត់ការ បណ្ណាល័យ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានាក្នុងសាលារៀន ស្ថិតនៅបរិវេណវិទ្យាល័យប្រម៉ោយ និងអនុវិទ្យាល័យអន្លង់រាប នាថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ។ សមិទ្ធផលស្ដុកស្ដម្ភទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ និងផ្តល់នូវបរិស្ថានសិក្សាដ៏សមរម្យសម្រាប់សិស្សានុសិស្សក្នុងមូលដ្ឋាន៕











