
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកផ្លូវថ្មី១ខ្សែ ទទឹង១៤ម៉ែត្រ នៅសង្កាត់ស្រះចក ដើម្បីសម្រួលចរាចរណ៍ជុំវិញតំបន់បឹងកក និងមន្ទីរពេទ្យកាល់ម៉ែត
គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញជាសេនាធិការ បានសម្រេចបើកផ្លូវថ្មីមួយខ្សែយ៉ាងមានសារៈសំខាន់ ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់។











