
រដ្ឋបាលរាជធានីភ្នំពេញបញ្ចប់ការអ៊ុតកៅស៊ូ AC ថ្មី លើវិថីព្រះត្រសក់ផ្អែម ប្រវែង ៣,៤៣០ ម៉ែត្រ
នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ បានសហការជាមួយក្រុមហ៊ុនជំនាញ CTM បញ្ចប់ការងារអ៊ុតកៅស៊ូ AC ថ្មីលើវិថីព្រះត្រសក់ផ្អែម (លេខ៦៣) សម្រេចបាន ១០០ភាគរយ ប្រកបដោយគុណភាព និងសុវត្ថិភាពការដ្ឋាន។











