
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់អូឡាំពិក សហការជាមួយខណ្ឌបឹងកេងកង ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយផ្លូវលេខ ១៦៣
ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់អូឡាំពិក បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយផ្លូវលេខ ១៦៣។











