
អាជ្ញាធរខណ្ឌចំការមន បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ ឃាត់ខ្លួន ៧នាក់ និងរកឃើញអ្នកពាក់ព័ន្ធសរុប ១៤នាក់
អាជ្ញាធរខណ្ឌចំការមន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលលើទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams ចំនួន២គោលដៅ ក្នុងភូមិសាស្ត្រខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សសរុប ៧នាក់ និងរកឃើញអ្នកពាក់ព័ន្ធសរុប ១៤នាក់។











