ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សកម្មភាពមន្ទីរព័ត៌មាន
កម្មវិធីព្រឹត្តការណ៍ថ្ងៃនេះ សម្រាប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦
កម្មវិធីព្រឹត្តការណ៍ថ្ងៃនេះ ផ្សាយផ្ទាល់សម្រាប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ) ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង ជួន ណារ៉ុន អញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំខេត្តកំពង់ចាមប្រមាណជាង ១២០០ នាក់ នៅសាលាខេត្តកំពង់ចាម
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង ជួន ណារ៉ុន អញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំខេត្តកំពង់ចាមប្រមាណជាង ១២០០ នាក់ នៅសាលាខេត្តកំពង់ចាម


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «យេនឌ័រ និងសុខភាពភ្នែក»
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «យេនឌ័រ និងសុខភាពភ្នែក» ជូនដល់មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ក្រុងកំពង់ចាម និងស្រុកកំពង់សៀម ដែលពិធីនេះបានធ្វើឡើងនៅមន្ទីរកិច្ចការនារីខេត្តកំពង់ចាម។


អប់រំ និងកីឡា
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម
កំពង់ចាម៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារ ជូនដល់បុគ្គលិកអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់នូវស្នាដៃ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងបម្រើជាតិមាតុភូមិកន្លងមក។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វូ ហាក់ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន
កំពង់ចាម៖ ឯកឧត្តម វូ ហាក់ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន តំណាងឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម វូ ហាក់ ជំរុញអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការធ្វើវេទិកាសាធារណៈ និងពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ
កំពង់ចាម៖ ឯកឧត្តម វូ ហាក់ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន តំណាងឯកឧត្តម ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន បានស្នើដល់ប្រធានក្រុមប្រឹក្សាឃុំ និងអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន និងខិតខំពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ) ឯកឧត្តម វូ ហាក់ ជំរុញអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការធ្វើវេទិកាសាធារណៈ និង ពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ
ឯកឧត្តម វូ ហាក់ ជំរុញអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការធ្វើវេទិកាសាធារណៈ និង ពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ)អបអរសាទរ ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យថ្មី នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស
អបអរសាទរ ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យថ្មី នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ) ឯកឧត្តម វូ ហាក់ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន
ឯកឧត្តម វូ ហាក់ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន


សកម្មភាពថ្នាក់ដឹកនាំ
(វិដេអូ)ប្រជាពលរដ្ឋ ៩៨គ្រួសារ អាស្រ័យផលលើដីចំណីអូរ និងព្រែក ក្នុងឃុំឫស្សីស្រុក លើកជាមតិយោបល់ជូនអាជ្ញាធរខេត្តកំពង់ចាម
ប្រជាពលរដ្ឋ ៩៨គ្រួសារ អាស្រ័យផលលើដីចំណីអូរ និងព្រែក ក្នុងឃុំឫស្សីស្រុក លើកជាមតិយោបល់ជូនអាជ្ញាធរខេត្តកំពង់ចាម


សកម្មភាពអាជ្ញាធរ
វេទិកាសម្ព័ន្ធសង្គមស៊ីវិលជំរុញឱ្យអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំចូលរួមកសាងសង្គមឌីជីថលនិងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
កំពង់ចាម៖ លោក ប៉ៃ សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានវេទិកាសម្ព័ន្ធសង្គមស៊ីវិល បាន បានជំរុញឱ្យអង្គការសង្គមស៊ីវិលយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តពង្រឹងសមត្ថភាពផ្នែកឌីជីថល ដើម្បីឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីបរិវត្តកម្មឌីជីថលនិងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមឌីជីថល ក៏ដូចជាចូលរួមទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមសហគមន៍។


សកម្មភាពមន្ទីរព័ត៌មាន
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា បន្តរួមគ្នាសហការផ្សព្វផ្សាយពីសមិទ្ធិផល និងការអភិវឌ្ឍក្នុងខេត្តកំពង់ចាម
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តកំពង់ចាម បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរជូនដល់អ្នកបង្កើតមាតិកា (Content Creator) និងអ្នកសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ចាម។

