
អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា បន្តរួមគ្នាសហការផ្សព្វផ្សាយពីសមិទ្ធិផល និងការអភិវឌ្ឍក្នុងខេត្តកំពង់ចាម
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តកំពង់ចាម បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរជូនដល់អ្នកបង្កើតមាតិកា (Content Creator) និងអ្នកសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ចាម។











