
អភិបាលរងខេត្តកំពង់ចាម អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «យេនឌ័រ និងសុខភាពភ្នែក»
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «យេនឌ័រ និងសុខភាពភ្នែក» ជូនដល់មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ក្រុងកំពង់ចាម និងស្រុកកំពង់សៀម ដែលពិធីនេះបានធ្វើឡើងនៅមន្ទីរកិច្ចការនារីខេត្តកំពង់ចាម។








