ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

សកម្មភាពមន្ទីរព័ត៌មាន
សិស្សវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ប្តេជ្ញាចិត្ត មិនចែកចាយ និងមិនចូលរួមផ្សព្វ ផ្សាយព័ត៌មានក្លែងក្លាយ លើបណ្ដាញសង្គម
សិស្សវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ប្តេជ្ញាចិត្ត មិនចែកចាយ និងមិនចូលរួមផ្សព្វ ផ្សាយព័ត៌មានក្លែងក្លាយ លើបណ្ដាញសង្គម
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម


សកម្មភាពមន្ទីរព័ត៌មាន
យុវតី ឃី ចាន់ដា វត្តី សិស្សវិទ្យាល័យព្រះ សីហនុ បានបង្ហាញ ចំណាប់អារម្មណ៍ ការចូលរួមក្នុងយុទ្ធនា «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» បានផ្តល់ចំណេះដឹងយ៉ាងសំខាន់ដល់ពួកយើងក្នុងការចេះត្រងត្រាប់ ផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់ មុននឹងសម្រេចចិត្តជឿ ឬចែករំលែកទៅកាន់អ្នកដទៃ!
យុវតី ឃី ចាន់ដា វត្តី សិស្សវិទ្យាល័យព្រះ សីហនុ បានបង្ហាញ ចំណាប់អារម្មណ៍ ការចូលរួមក្នុងយុទ្ធនា «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» បានផ្តល់ចំណេះដឹងយ៉ាងសំខាន់ដល់ពួកយើងក្នុងការចេះត្រងត្រាប់ ផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់ មុននឹងសម្រេចចិត្តជឿ ឬចែករំលែកទៅកាន់អ្នកដទៃ!
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម


សកម្មភាពមន្ទីរព័ត៌មាន
អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម ដាស់តឿនដល់សិស្សានុសិស្ស កុំចែកចាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ឱ្យសោះ
(កំពង់ចាម) អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវសារដាស់តឿនយ៉ាងធ្ងន់ៗ និងចំៗទៅកាន់ស្រទាប់សិស្សានុសិស្សទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសូមចូលរួមទប់ស្កាត់ ដោយដាច់ខាតកុំធ្វើការចែកចាយរាល់ព័ត៌មានទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់នៅលើបណ្តាញសង្គមឱ្យសោះ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពព័ត៌មានក្នុងសង្គម។


សកម្មភាពមន្ទីរព័ត៌មាន
ឯកឧត្តម ទេព អស្នារិទ្ធ៖ យុវជនសម័យឌីជីថល ត្រូវដើរតួជាខែលការពារ ក្នុងការទប់ស្កាត់ និងកាត់ផ្តាច់លំហូរព័ត៌មានក្លែងក្លាយ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់យុវជនជំនាន់ក្រោយ ឱ្យលើកកម្ពស់ការប្រុងប្រយ័ត្ន និងដើរតួជា «ខែលការពារដ៏រឹងមាំ» ក្នុងការប្រយុទ្ធប្រឆាំង និងបន្សាបឥទ្ធិពល នៃលំហូរព័ត៌មានក្លែងក្លាយ ដែលកំពុងគំរាមកំហែងដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ ឯកឧត្ដម ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say NO to Fake News) ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» នៅសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ។


សកម្មភាពមន្ទីរព័ត៌មាន
ក្រសួងព័ត៌មាន បើកយុទ្ធនាការជំហានទី២ នៅវិទ្យាល័យព្រះសីហនុ ដើម្បីបណ្តុះភ្នាក់ងារសុវត្ថិភាពឌីជីថល
កំពង់ចាម៖ យុវវ័យ និងយុវសិស្ស ដែលជាកម្លាំងអ្នកប្រើប្រាស់បណ្តាញសង្គមសកម្មជាងគេ រហូតដល់ទៅប្រមាណ ៦៨% នៃប្រជាជនសរុប កំពុងក្លាយជាមុខសញ្ញាព្រួញដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលឱ្យទៅជា «ភ្នាក់ងារសុវត្ថិភាពឌីជីថល» បានធ្វើឡើងក្នុងឱកាសដែលក្រសួងព័ត៌មាន បានបើកយុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say NO to Fake News) ជំហានទី២ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ។


សកម្មភាពមន្ទីរព័ត៌មាន
ក្រសួងព័ត៌មានបន្តចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ដល់សិស្សានុសិស្សនៅវិទ្យាល័យព្រះសីហនុខេត្តកំពង់ចាម
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការដ្ឋាននិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីវិធីសាស្ត្របង្ការ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ (Fake News) ជូនដល់លោកគ្រូ-អ្នកគ្រូ និង សិស្សានុសិស្ស នៅវិទ្យាល័យព្រះសីហនុ ក្នុង ខេត្តកំពង់ចាម នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពមន្ទីរព័ត៌មាន
ឯកឧត្តម ទេព អស្នារិទ្ធ អំពាវនាវដល់សិស្សានុសិស្ស និងយុវជនឲ្យប្រកាន់ភ្ជាប់ «វិធីសាស្រ្ត ៣កុំ ១ការពារ» ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ
កំពង់ចាម៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវឱ្យសិស្សានុសិស្សប្រមាណជាង ២០០០នាក់ ឲ្យអនុវត្តវិធីសាស្រ្ត«៣កុំ ១ការពារ»ដើម្បីកសាងភាពធន់ក្នុងសង្គម និងទប់ទល់ព័ត៌មានក្លែងក្លាយក្នុងសម័យបច្ចេកវិទ្យាឌីជីថល។


សកម្មភាពមន្ទីរព័ត៌មាន
សិស្សានុសិស្សវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម ជាង ១,០០០នាក់ ប្តេជ្ញាចិត្តមិនចែករំលែកព័ត៌មានក្លែងក្លាយ
(កំពង់ចាម) ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សជាង ១,០០០នាក់ បានប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយក្រសួងព័ត៌មាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងយុគសម័យឌីជីថល។


សកម្មភាពមន្ទីរព័ត៌មាន
ខេត្តកំពង់ចាម បើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មានក្នុងសង្គម
(កំពង់ចាម) នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ក្រសួងព័ត៌មាន បានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មានក្នុងខេត្តកំពង់ចាម។


សកម្មភាពមន្ទីរព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់យុវជនអ្នកប្រើប្រាស់បណ្ដាញសង្គម រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ
(កំពង់ចាម)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការទទួល និងចែករំលែកព័ត៌មាន ដើម្បីរួមគ្នាកសាងបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព និងទំនុកចិត្ត។


សកម្មភាពមន្ទីរព័ត៌មាន
នាយករងសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ស្នើដល់យុវជន ត្រូវប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវលើការ ចែករំលែកព័ត៌មានលើបណ្ដាញសង្គម
លោក ថា ណារិទ្ធ នាយករងសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ស្នើដល់យុវជន ត្រូវប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវលើការ ចែករំលែកព័ត៌មានលើបណ្ដាញសង្គម។
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម
#និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ
#SayNoToFakeNews


សកម្មភាពមន្ទីរព័ត៌មាន
គ្រូបង្រៀនថ្នាក់ទី៨ នៃវិទ្យាស្ថានព្រះសីហនុ ក្រុងកំពង់ចាម បានក្រើនរំលឹកដល់សិស្ស កុំឲ្យចែករំលែកព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ព្រោះព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ដល់មិត្តភក្កិ បងប្អូន និងសង្គមជាតិ
អ្នកគ្រូ ជេសថា វណ្ណារី គ្រូបង្រៀនថ្នាក់ទី៨ នៃវិទ្យាស្ថានព្រះសីហនុ ក្រុងកំពង់ចាម បានក្រើនរំលឹកដល់សិស្ស កុំឲ្យចែករំលែកព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ព្រោះព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ដល់មិត្តភក្កិ បងប្អូន និងសង្គមជាតិ។
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម


សកម្មភាពមន្ទីរព័ត៌មាន
សិស្សរៀននៅសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ប្តេជ្ញាចិត្ត មិនចែកចាយ មិនបង្ហោះព័ត៌មានមិនពិត លើបណ្តាញសង្គមជាដាច់ខាត
លោក សុខ បញ្ញាសិទ្ធ សិស្សរៀននៅសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ប្តេជ្ញាចិត្ត មិនចែកចាយ មិនបង្ហោះព័ត៌មានមិនពិត លើបណ្តាញសង្គមជាដាច់ខាត។

