
ឯកឧត្តម ទេព អស្នារិទ្ធ៖ យុវជនសម័យឌីជីថល ត្រូវដើរតួជាខែលការពារ ក្នុងការទប់ស្កាត់ និងកាត់ផ្តាច់លំហូរព័ត៌មានក្លែងក្លាយ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់យុវជនជំនាន់ក្រោយ ឱ្យលើកកម្ពស់ការប្រុងប្រយ័ត្ន និងដើរតួជា «ខែលការពារដ៏រឹងមាំ» ក្នុងការប្រយុទ្ធប្រឆាំង និងបន្សាបឥទ្ធិពល នៃលំហូរព័ត៌មានក្លែងក្លាយ ដែលកំពុងគំរាមកំហែងដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ ឯកឧត្ដម ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say NO to Fake News) ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» នៅសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ។











