
ក្រសួងព័ត៌មាន បើកយុទ្ធនាការជំហានទី២ នៅវិទ្យាល័យព្រះសីហនុ ដើម្បីបណ្តុះភ្នាក់ងារសុវត្ថិភាពឌីជីថល
កំពង់ចាម៖ យុវវ័យ និងយុវសិស្ស ដែលជាកម្លាំងអ្នកប្រើប្រាស់បណ្តាញសង្គមសកម្មជាងគេ រហូតដល់ទៅប្រមាណ ៦៨% នៃប្រជាជនសរុប កំពុងក្លាយជាមុខសញ្ញាព្រួញដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលឱ្យទៅជា «ភ្នាក់ងារសុវត្ថិភាពឌីជីថល» បានធ្វើឡើងក្នុងឱកាសដែលក្រសួងព័ត៌មាន បានបើកយុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say NO to Fake News) ជំហានទី២ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ។











