ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានសកម្មភាពមន្ទីរព័ត៌មាន

អប់រំ និងកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចុះទស្សនកិច្ចសិក្សាអំពី «ការអនុវត្តកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង» នៅស្រុកកងមាស
កំពង់ចាម៖ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូចុះទស្សនកិច្ចសិក្សាស្តីពី «ការអនុវត្តកញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង» នៅសាលាបឋមសិក្សាថ្លុកជ្រៅ ស្រុកកងមាស ដោយមានការចូលរួមពី លោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។


អប់រំ និងកីឡា
កងរាជអាវុធហត្ថខេត្តកំពង់ចាម បន្តចុះផ្សព្វផ្សាយអប់រំ ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ស្រេងគីម ស្រុកព្រៃឈរ
សិស្សានុសិស្ស ចំនួន ១.១២២នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន ៦១នាក់ សរុបអ្នកចូលរួមទាំងអស់ មានចំនួន ១.១៨៣នាក់ នៅវិទ្យាល័យ ស្រេង គីម ស្ថិតនៅភូមិសេនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទទួលបានជ្រួតជ្រាប អំពីខ្លឹមសារអប់រំផ្សព្វផ្សាយ របស់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ ដែលបានសហការជាមួយលោកនាយកវិទ្យាល័យ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ ។


អប់រំ និងកីឡា
កងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះធ្វើការផ្សព្វផ្សាយអប់រំ ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ សហការជាមួយ លោកស្រីនាយកសាលា វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។


អប់រំ និងកីឡា
អគ្គនាយិការក្រុមហ៊ុន វ៉ាយ អេច អេស(ខេមបូឌា) ប្តេជ្ញាបន្តបេសកកម្មជួយជ្រោមជ្រែង និងឧបត្ថម្ភផ្សេងៗ ដល់សាលាវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស
លោកស្រី ហេង សុទ្ធាវី អគ្គនាយិការក្រុមហ៊ុន វ៉ាយ អេច អេស(ខេមបូឌា) ប្តេជ្ញាបន្តបេសកកម្មជួយជ្រោមជ្រែង និងឧបត្ថម្ភផ្សេងៗ ដល់សាលាវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស។


អប់រំ និងកីឡា
ក្រុមនិស្សិតច្បាប់ជំនាន់ទី២២ ឆ្នាំទី៣ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាមUMEសម្តែងសវនាការត្រាប់សំណុំរឿងរដ្ឋប្បវេណី ក្រោមប្រធានបទ "វិវាទដីធ្លី"
ក្រុមនិស្សិតច្បាប់ឆ្នាំទី៣ ជំនាន់ទី២២ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាមUME បានបង្ហាញសមត្ថិភាពសម្តែងនូវសវនាការត្រាប់សំណុំរឿងរដ្ឋប្បវេណី ក្រោមប្រធានបទ"វិវាទដីធ្លី" ដែលការសំដែងនេះបានឆ្លុះបញ្ចាំងពីការបំប្លែងទ្រឹស្តីច្បាប់ចេញពីថ្នាក់រៀន មកអនុវត្តជាក់ស្តែងក្នុងបន្ទប់តុលាការសាកល្បង ដែលបង្ហាញពីសមត្ថភាពយ៉ាងមាំមួនរបស់និស្សិតច្បាប់ UME ក្នុងការដើរតួអង្គជា ចៅក្រម ក្រឡាបញ្ជី និងមេធាវីការពារដើមបណ្តឹង ចុងបណ្តឹង និងតួអង្គផ្សេងៗទៀតធ្វើជា មេភូមិ មេឃុំ ធ្វើជាសាក្សីជាដើម។ ហើយការសំដែងតុលាការត្រាប់ខាងលើនេះបានធ្វើឡើងនៅសាកលវិទ្យាល័យUMEកំពង់ចាមនាពាក់កណ្តាលខែកក្កដាឆ្នាំ២០២៦នេះដោយមានការអញ្ជើញជាអធិបតីភាពីលោក សំ ធឿន នាយករងសាកលវិទ្យាល័យ នាយិការង រួមទាំងគណៈកម្មការ សាស្រ្តាចារ្យដឹកនាំ និងអាណាព្យាបាលរបស់សមណនិស្សិត និស្សិត ដើម្បីចូលរួមផ្តល់កម្លាំងចិត្តផងដែរ។


អប់រំ និងកីឡា
អភិបាលខេត្តកំពង់ចាម ជំរុញឲ្យ មន្ទីរអប់រំយុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុក បង្កើនសកម្មភាពកីឡាឲ្យបានផុសផុល ដើម្បីសុខភាព
(កំពង់ចាម) អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងរដ្ឋបាលក្រុង ស្រុក ត្រូវបង្កើនសកម្មភាពកីឡាឲ្យបានផុសផុល និងការហាត់ប្រាណដើម្បីថែរក្សាសុខភាព ។


អប់រំ និងកីឡា
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថាវិស័យកីឡាពិតជាដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់ សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថាវិស័យកីឡាពិតជាដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់ សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណ ភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ។ ការថ្លែងដូច្នេះស្ថិតនៅក្នុងឱកាស ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាមហាជន ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្នាក់ខេត្តឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណកីឡាដ្ឋានបាល់ទះសាលាខេត្តកំពង់ចាម។


អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦
(កំពង់ចាម) នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡាខេត្ដកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦។


អប់រំ និងកីឡា
អ្នកគ្រូវិទ្យាល័យ ហ៊ុន សែន កងតាណឹង៖ មុននឹងចែករំលែកបន្តត្រូវមើលខ្លឹមសារព័ត៌មានឲ្យច្បាស់សិន
អ្នកគ្រូ ជា សុខេមា បង្រៀននៅ វិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស បានលើកឡើងថា មុននឹងចែករំលែកបន្តត្រូវមើលខ្លឹមសារព័ត៌មានឲ្យច្បាស់សិន


អប់រំ និងកីឡា
ប្រធានការិយាល័យអប់រំស្រុកជើងព្រៃ ស្វាគមន៍ដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ជូនសិស្សានុសិស្សឲ្យបានកាន់តែច្រើនទូទាំងខេត្តកំពង់ចាម
លោក តូច ស៊ីវន ប្រធានការិយាល័យអប់រំស្រុកជើងព្រៃ ស្វាគមន៍ដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ជូនសិស្សានុសិស្សឲ្យបានកាន់តែច្រើនទូទាំងខេត្តកំពង់ចាម។


អប់រំ និងកីឡា
បើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក
លោក រិទ្ធិ អេង លាប សិស្សនៅវិទ្យាល័យហ៊ុនសែន ស្គន់ អំពាវនាវដល់សិស្សានុសិស្ស បើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក


អប់រំ និងកីឡា
យុវសិស្សរៀននៅសាលាវិទ្យាល័យហ៊ុនសែន ស្គន់ បានប្តេជ្ញាចិត្ត យកចំណេះដឹងពីច្បាប់ចរាចរណ៍ទៅផ្សព្វផ្សាយបន្តដល់មនុស្សជុំវិញខ្លួន ដើម្បីរួមគ្នាឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
កញ្ញា នឿន ស្រីនាថ សិស្សរៀននៅសាលាវិទ្យាល័យហ៊ុនសែន ស្គន់ បានប្តេជ្ញាចិត្ត យកចំណេះដឹងពីច្បាប់ចរាចរណ៍ទៅផ្សព្វផ្សាយបន្តដល់មនុស្សជុំវិញខ្លួន ដើម្បីរួមគ្នាឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា


អប់រំ និងកីឡា
នាយកវិទ្យាហ៊ុនសែន ស្គន់ ស្រុកជើងព្រៃ បានលើកឡើងថា ការបណ្តុះស្មារតីដល់សិស្សឲ្យគោរពច្បាប់ចរាចរណ៍ និងធ្វើឲ្យសង្គមជាតិមានអត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែទាប
លោក ហ៊ត់ គឹងហុង នាយកវិទ្យាហ៊ុនសែន ស្គន់ ស្រុកជើងព្រៃ បានលើកឡើងថា ការបណ្តុះស្មារតីដល់សិស្សឲ្យគោរពច្បាប់ចរាចរណ៍ និងធ្វើឲ្យសង្គមជាតិមានអត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែទាប

