
ចៅសង្កាត់អូរជ្រៅ និងក្រុមការងារ ចុះប្រគល់ប័ណ្ណក្រីក្រ និងសម្ភារៈឧបត្ថម្ភជូនគ្រួសារក្រីក្រ និងមានពិការភាព ២គ្រួសារ
នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ រួមជាមួយក្រុមការងារ បានចុះប្រគល់ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងនាំយកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានពិការភាព ចំនួន ២គ្រួសារ ដែលមានទីលំនៅក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។











