
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះល្បាតផ្ទាល់ និងអំពាវនាវយ៉ាងទទូចឱ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើឧបករណ៍នេសាទខុសច្បាប់ នៅតំបន់អាងទឹកត្រពាំងថ្ម
ដើម្បីការពារ និងអភិរក្សធនធានមច្ឆាជាតិឱ្យបានគង់វង្សក្នុងរដូវត្រីពងកូន អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះល្បាត និងបង្ក្រាបបទល្មើសនេសាទយ៉ាងក្តៅគគុក នៅផ្ទៃទឹកនៃអាងទឹកត្រពាំងថ្ម ព្រមទាំងបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋឱ្យឈប់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ។











