
ឧកញ៉ា អ៊ឹង វណ្ណម៉ៅ៖ ក្រុមប្រឹក្សាផ្តល់យោបល់នឹងជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសឱ្យឆ្លើយតបតម្រូវការទីផ្សារការងារ
ការភ្ជាប់រវាងស្ថាប័នបណ្តុះបណ្តាលជំនាញ និងវិស័យឯកជន ត្រូវបានចាត់ទុកជាកត្តាសំខាន់មួយ ដើម្បីធានាថា សិក្ខាកាមដែលបញ្ចប់ការសិក្សា មិនត្រឹមតែទទួលបានចំណេះដឹងទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែអាចយកជំនាញដែលទទួលបានទៅប្រើប្រាស់ប្រកបមុខរបរ បង្កើតអាជីព និងឆ្លើយតបតម្រូវការទីផ្សារការងារបានជាក់ស្តែង។ នេះជាទិសដៅដែលឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានក្រុមប្រឹក្សាផ្តល់យោបល់ និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានលើកឡើងក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាផ្តល់យោបល់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ។











