
ពីរឃុំក្នុងស្រុកសាមគ្គីមុនីជ័យ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី៣ ខែ កញ្ញាឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំយុទ្ធសាមគ្គី និង ឃុំចាន់សែន ស្រុកសាមគ្គីមុនី ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំយុទ្ធសាមគ្គី ក្រោមអធិបតីភាព លោក យឿង សួស មេឃុំយុទ្ធសាមគ្គី និងលោក ជួប សុវណ្ណ មេឃុំចាន់សែន និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។











