
ពីរឃុំក្នុងស្រុកឱរ៉ាល់ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី២ ខែ កញ្ញាឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំហោងសំណំ និង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំហោងសំណំ ក្រោមអធិបតីភាព លោក ប៉ុក ទ័យ មេឃុំហោងសំណំ និងលោក អឺល សារ៉ា មេឃុំតាសាល និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។











