
ពីរឃុំក្នុងស្រុកថ្ពង បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី១ ខែ កញ្ញាឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំយាអង្គ និង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាឃុំយាអង្គ ក្រោមអធិបតីភាព លោក សន នឿន មេឃុំយាអង្គ និងលោក ហែម សុង មេឃុំទ័ពមាន និងជាប្រធានគណៈកម្មការលទ្ធកម្ម និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។











