ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពលក់ដូរ និងការទិញទំនិញរបស់ប្រជាពលរដ្ឋនៅផ្សារ ភួ ពុយ

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពលក់ដូរ និងការទិញទំនិញរបស់ប្រជាពលរដ្ឋនៅផ្សារ ភួ ពុយ

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យផ្ទាល់អំពីស្ថានភាពទូទៅនៃការលក់ដូរ និងការទិញទំនិញរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងផ្សារ ភួ ពុយ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងសកម្មភាពចុះពិនិត្យនាព្រឹកនេះ ឯកឧត្តមអភិបាលខេត្ត បានដើរទស្សនាតាមតូបលក់ដូរនានា ព្រមទាំងបានជួបសំណេះសំណាលដោយផ្ទាល់ សួរសុខទុក្ខ និងសាកសួរពីស្ថានភាពជីវភាព ការលក់ដូរប្រចាំថ្ងៃ សន្តិសុខ សុវត្ថិភាព និងអនាម័យបរិស្ថានជុំវិញផ្សារ ជាមួយបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលមកទិញម្ហូបអាហារ និងទំនិញផ្សេងៗ។ ជាមួយគ្នានោះ ឯកឧត្តម ខូយ រីដា ក៏បានណែនាំ និងរំលឹកដល់អាជីវករទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើការរក្សាតម្លៃទំនិញឱ្យបានសមរម្យ មិនឡើងថ្លៃហួសហេតុ ព្រមទាំងរក្សាអនាម័យ គុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីធានាបាននូវសុខុមាលភាព និងភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋដែលមកជាវទំនិញ ក្នុងន័យរួមចំណែកលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង៕

Related News

ឯកឧត្តម ទី ថានី អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់ ឯកឧត្តម កែវ រតនៈ ជូនដល់គ្រូបង្រៀន និងគ្រូចូលនិវត្តន៍ ក្នុងឃុំមេទឹក ស្រុកបាកាន
Leadership activities
ឯកឧត្តម ទី ថានី អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់ ឯកឧត្តម កែវ រតនៈ ជូនដល់គ្រូបង្រៀន និងគ្រូចូលនិវត្តន៍ ក្នុងឃុំមេទឹក ស្រុកបាកាន
ឯកឧត្តម ទី ថានី បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងគ្រូបង្រៀនចូលនិវត្តន៍ ក្នុងឃុំមេទឹក ដែលជាសមាជិកក្លឹបគ្រូបង្រៀនស្រុកបាកាន ព្រមទាំងបាននាំយកអង្ករ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ ទៅចែកជូនដោយផ្ទាល់ដៃ។
Pursat provincial dept. of information
Pursat provincial dept. of information
Read More
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដើម្បីចុះស្វែងយល់ពីវឌ្ឍនភាពការងាររដ្ឋបាលមូលដ្ឋាន
Leadership activities
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដើម្បីចុះស្វែងយល់ពីវឌ្ឍនភាពការងាររដ្ឋបាលមូលដ្ឋាន
ឯកឧត្តម ម៉ក់ រ៉ា និងឯកឧត្តម ខូយ រីដា បានទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម អ៊ុំ សារឹទ្ធ នៅសាលាខេត្តពោធិ៍សាត់។ បេសកកម្មនេះធ្វើឡើងដើម្បីស្វែងយល់ពីវឌ្ឍនភាពមូលដ្ឋាន តាមដានការអនុវត្តច្បាប់ និងដោះស្រាយបញ្ហាប្រឈម ក្នុងគោលបំណងពង្រឹងកិច្ចសហការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ។
Pursat provincial dept. of information
Pursat provincial dept. of information
Read More
ឯកឧត្តម ខូយ រីដា ចុះដោះស្រាយបញ្ហាដីធ្លី និងសួរសុខទុក្ខពលរដ្ឋរងគ្រោះរាំងស្ងួតជាង ១,៤០០គ្រួសារ នៅស្រុកតាលោសែនជ័យ
Leadership activities
ឯកឧត្តម ខូយ រីដា ចុះដោះស្រាយបញ្ហាដីធ្លី និងសួរសុខទុក្ខពលរដ្ឋរងគ្រោះរាំងស្ងួតជាង ១,៤០០គ្រួសារ នៅស្រុកតាលោសែនជ័យ
បេសកកម្មដំបូង ឯកឧត្តមអភិបាលខេត្ត បានចុះពិនិត្យ និងសម្របសម្រួលដោះស្រាយករណីប្រជាពលរដ្ឋចំនួន ៣៤គ្រួសារ រស់នៅភូមិឆ្នាល់មាន់ និងភូមិត្រយ៉ងស ឃុំតាលោ ដែលបានវាស់វែងដីធ្លីរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ (ប្លង់ដី) ដោយសារទីតាំងដីទាំងនោះមានការពាក់ព័ន្ធ នឹងតំបន់បឹងបួររបស់រដ្ឋ។ ក្នុងឱកាសនោះ ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ពិនិត្យមើលទិដ្ឋភាពច្បាប់ និងជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងយុត្តិធម៌ជូនប្រជាពលរដ្ឋ។
Pursat provincial dept. of information
Pursat provincial dept. of information
Read More
រដ្ឋបាលខេត្តពោធិ៍សាត់ បើកសិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩
Leadership activities
រដ្ឋបាលខេត្តពោធិ៍សាត់ បើកសិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩
ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំសិក្ខាសាលាសមាហរណកម្ម «កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)» ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងភាគីពាក់ព័ន្ធជាច្រើនរូប នៅក្រុងពោធិ៍សាត់ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីសម្របសម្រួល កៀរគរ និងសមាហរណកម្មនូវគម្រោងវិនិយោគអាទិភាពនានា រវាងផែនការរបស់ឃុំ-សង្កាត់ ក្រុង-ស្រុក ជាមួយមន្ទីរ-អង្គភាពជំនាញ ព្រមទាំងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថា គម្រោងអភិវឌ្ឍន៍ទាំងនោះឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ មានប្រសាសន៍នាឱកាសនោះ លោក ពៅ ពិសិដ្ឋ បានបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្នុងការតម្រង់ទិសអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងខេត្ត ព្រមទាំងបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការជិតស្និទ្ធ ដើម្បីឱ្យការអនុវត្តគម្រោងវិនិយោគ ២០២៧-២០២៩ ប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងទទួលបានប្រសិទ្ធភាពខ្ពស់បំផុត៕
Pursat provincial dept. of information
Pursat provincial dept. of information
Read More
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប «បាកានសែនជ័យ» សម្រេចជ្រើសរើសសមាសភាពដឹកនាំ និងអនុម័តលក្ខន្តិកៈសំខាន់ៗ
Leadership activities
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប «បាកានសែនជ័យ» សម្រេចជ្រើសរើសសមាសភាពដឹកនាំ និងអនុម័តលក្ខន្តិកៈសំខាន់ៗ
ការបង្កើតសហគមន៍កសិកម្មទំនើប «បាកានសែនជ័យ» នេះ គឺជាជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការចងក្រងផលិតកម្មរួមគ្នា ការជួយសម្រួលទីផ្សារ និងការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប ដើម្បីបង្កើនទិន្នផល និងប្រាក់ចំណូលជូនបងប្អូនកសិករនៅក្នុងមូលដ្ឋានស្រុកបាកានឲ្យបានកាន់តែប្រសើរឡើង។
Pursat provincial dept. of information
Pursat provincial dept. of information
Read More
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងការប្រើប្រាស់ប្រព័ន្ធ SETFO 2.0
Leadership activities
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងការប្រើប្រាស់ប្រព័ន្ធ SETFO 2.0
ពោធិ៍សាត់៖ លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក «សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្រូវលិខិតជូនដំណឹងនៃប្រតិបត្ដិការដែលមានកិច្ចធានា (SETFO 2.0)» ដែលបានរៀបចំឡើងនៅមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា SETFO 2.0 ជូនដល់ភាគីពាក់ព័ន្ធ រួមមានមន្ត្រីរាជការ តំណាងគ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវករ ដើម្បីសម្រួលដល់ការចុះបញ្ជីកិច្ចធានា លើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងប្រសិទ្ធភាពសេវាហិរញ្ញវត្ថុក្នុងខេត្តឱ្យកាន់តែមានភាពងាយស្រួល និងទាន់សម័យ៕
Pursat provincial dept. of information
Pursat provincial dept. of information
Read More

Latest News

(វិដេអូ) ឯកឧត្តម វូ ហាក់ ជំរុញអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការធ្វើវេទិកាសាធារណៈ និង   ពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ
Leadership activities

(វិដេអូ) ឯកឧត្តម វូ ហាក់ ជំរុញអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការធ្វើវេទិកាសាធារណៈ និង   ពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ

ឯកឧត្តម វូ ហាក់ ជំរុញអាជ្ញាធរឃុំទាំង៨ នៃស្រុកកោះសូទិន បង្កើនការធ្វើវេទិកាសាធារណៈ និង   ពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ

Kampong cham provincial dept. of information
Kampong cham provincial dept. of information
Read More
(វិដេអូ)អបអរសាទរ ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យថ្មី នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស
Leadership activities

(វិដេអូ)អបអរសាទរ ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យថ្មី នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស

អបអរសាទរ ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យថ្មី នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស

Kampong cham provincial dept. of information
Kampong cham provincial dept. of information
Read More
(វិដេអូ) ឯកឧត្តម វូ ហាក់ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន
Leadership activities

(វិដេអូ) ឯកឧត្តម វូ ហាក់ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន

ឯកឧត្តម វូ ហាក់ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន

Kampong cham provincial dept. of information
Kampong cham provincial dept. of information
Read More
(វិដេអូ)ប្រជាពលរដ្ឋ ៩៨គ្រួសារ អាស្រ័យផលលើដីចំណីអូរ និងព្រែក ក្នុងឃុំឫស្សីស្រុក លើកជាមតិយោបល់ជូនអាជ្ញាធរខេត្តកំពង់ចាម
Leadership activities

(វិដេអូ)ប្រជាពលរដ្ឋ ៩៨គ្រួសារ អាស្រ័យផលលើដីចំណីអូរ និងព្រែក ក្នុងឃុំឫស្សីស្រុក លើកជាមតិយោបល់ជូនអាជ្ញាធរខេត្តកំពង់ចាម

ប្រជាពលរដ្ឋ ៩៨គ្រួសារ អាស្រ័យផលលើដីចំណីអូរ និងព្រែក ក្នុងឃុំឫស្សីស្រុក លើកជាមតិយោបល់ជូនអាជ្ញាធរខេត្តកំពង់ចាម

Kampong cham provincial dept. of information
Kampong cham provincial dept. of information
Read More