
លោក ឃ្លោក នួយ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ «សួនតេជោសន្តិភាព» ក្នុងក្រុងសិរីសោភ័ណ
លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសាងសង់ អមដំណើរដោយ លោក អ៊ុំ វិណារ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ សួនតេជោសន្តិភាព ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។











